Inter Milan មានបំណងទទួលសំណើពី Manchester United ដែលចង់បាន Mauro Icardi ក្នុងរដូវកាលនេះ ប្រសិនបើបិសាចក្រហមព្រមឲ្យ Romelu Lukaku ទៅពួកគេ។

photo of Mauro Icardi
Inter Milan គ្រោងដាក់សំណើប្ដូរ Mauro Icardi ឲ្យ Man Utd ហើយយក Romelu Lukaku មកវិញ

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី San Siro ក្នុងរដូវកាលនេះបន្ទាប់ពីត្រូវដកដំណែងប្រធានក្រុមហើយមានទំនាក់ទំនងមិនសូវល្អជាមួយថ្នាក់ដឹកនាំក្លឹប។ កីឡាករវ័យ២៦ឆ្នាំគឺជាខ្សែប្រយុទ្ធម្នាក់ដែលគួរឲ្យក្លាចបំផុតក្នុងចំណោមខ្សែប្រយុទ្ធល្អ នៅអឺរ៉ុបហើយបើនិយាយពីតម្លៃខ្លួនរបស់កីឡាកររូបនេះលើសពី១០០លានផោន។ ទោះបីជាយ៉ាងនេះក្ដីតម្លៃខ្លួនរបស់កីឡាកររូពនេះធៀបនឹងសុពលភាពកុងត្រាគឺរូបគេមានត្រឹមតែ៩០លានផោនប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយ! Inter សុខចិត្តបាត់បង់កីឡាកររូបនេះដោយសារពួកគែបានមើលឃើញកីឡាករម្នាក់របស់បិសាចក្រហមអាចដោះដូរជាមួយគ្នាបាន។

Mauro Icardi
Mauro Icardi

បិសាចក្រហមបានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះយូរមកហើយប៉ុន្តែខាង Inter ថាប្រសិនបើខាងក្លឹបអង់គ្លេសចង់បាន Icardi នោះគឺអាចដោះដូរគ្នាបានដោយឲ្យ Lukaku ទៅអ៊ីតាលីវិញ។ Lukaku រកបាន៤គ្រាប់ហើយក្នុងការចូលលេងឲ្យបិសាចក្រហម២ប្រកួតចុងក្រោយប៉ុន្តែការមិនរឹងមាំគ្រប់គ្រាន់ហើយ លោក Ole មិនសូវដាក់ឲ្យជម្រើសដំបូងទៀតនោះ គេមិនដឹងថាអនាគតយ៉ាងណានោះទេប៉ុន្តែគ្រូបង្វឹកសញ្ជាតិន័រវេសចង់ឲ្យរូបគេលេងនៅ Old Trafford។

Romelu Lukaku
Romelu Lukaku

បិសាចក្រហមបានចំណាយលុយ៧៥លានផោនទិញខ្សែប្រយុទ្ធបែលហ្សិករូពនេះពី Everton កាលពី១៨ខែមុនប៉ុន្តែ Inter អាចរីករាយនឹងចូលមកពិភាក្សាដោះដូរកីឡាករ ស្របពេលតម្លៃខ្លួនរបស់ Icardi នៅសក់៩០លានផោន៕