photo of Jurgen Klopp
Jurgen Klopp of Liverpool

លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool អាចនឹងចាកចេញពីក្លឹបប្រសិនបើពួកគេមិនចំណាយប្រាក់លើទីផ្សារដោះដូរកីឡាករ ។ នេះបើយោងតាមអតីតនាយកប្រតិបត្តិក្លឹប Liverpool លោក Christian Purslow ។

នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ គឺ Liverpool បានទិញយក ខែ្សការពារ Virgil van Dijk ប៉ុន្តែ ខ្លួនបានបាត់បង់ Phillipe Coutinho ទៅឲ្យ Barcelona ក្នុងតម្លៃ ១៤២ លានផោន ។

លោក Purslow បាននិយាយថា “ខ្ញុំគិតថា Manchester City, Manchester United និង Chelsea កំពុងតែវ៉ាដាច់ Liverpool ។ សម្រាប់ Arsenal និង Tottenham គឺ មានធនធានប្រហាក់ប្រហែលនឹងយើង។ Liverpool គួរតែព្យាយាមស្វែងរកកីឡាករថ្មី ជាជាងលក់កីឡាករល្អៗ។ ហើយខ្ញុំពិតជាជឿជាក់ថាគ្រូបង្វឹក Jurgen Klopp គឺពិតជា ចាកចេញ ហើយគាត់និងក្លាយជាអ្នកចាត់ការសម្រាប់ក្លឹបថ្មីមួយ ប្រសិនបើ Liverpool មិនបំពេញតាមមហិច្ឆតារបស់គាត់ ។

ប្រភពពី៖ Goal