នាយកប្រតិបត្តិក្លឹប Juventus លោក Giuseppe Marotta បានបញ្ជាក់ថាកីឡាករម្នាក់ក្នុងចំណោមកីឡាកររបស់ពួកគេ ដែលត្រូវបានគេរាយការណ៍ថាជាគោលដៅរបស់ក្រុម Manchester United គឺមិនដាក់លក់ក្នុងខែមករានេះទេ។

photo of Paulo Dybala
Paulo Dybala of Juventus

ខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីន Paulo Dybala ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុមបិសាចក្រហម Manchester United ក្រោយពីធ្លាក់ទម្រងលេងយ៉ាងខ្លាំងជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ ។

ទោះបីជាយ៉ាងណាក៏ដោយលោក Moratta បានទទូចគាត់មិនបានដាក់ស្លាកតម្លៃលើកីឡាករវ័យ 24 ឆ្នាំនេះទេ។ លោក Moratta បានប្រាប់សារព័ត៌មាន Mediaset Premium ថា ការដោះដូរកីឡាករនៅខែមករានេះ វាជាការជួសជុលក្រុមរបស់អ្នក យើងមិនបានដាក់ស្លាកតម្លៃលើ Dybala ទេដូច្នេះវាពិបាកក្នុងការវាយតម្លៃ។ យើងគ្មានចេតនាដាក់ឈ្មោះ គាត់នៅលើទីផ្សារនោះទេ។

ប្រភពពី​៖ soccerladuma