ក្លឹបយក្សអ៊ីតាលី Juventus កំពុងតែព្យាយាមចុះហត្ថលេខាយកខ្សែបម្រើ Aaron Ramsey ពីកាំភ្លើងធំ Arsenal នៅខែមករានេះ តែម្ដងមិនរង់ចាំរដូវដល់ចប់រដូវកាលនេះទេ។

Juventus ចង់ទិញ Ramsey នៅខែមករានេះមិនចង់រង់ចាំចុងរដូវកាលទេ
Juventus ចង់ទិញ Ramsey នៅខែមករានេះមិនចង់រង់ចាំចុងរដូវកាលទេ

ពិតណាស់កិច្ចសន្យារបស់លោកជាមួយនឹងក្លឹបកាំភ្លើងធំ ផុតកំណត់ចប់រដូវថ្មីនេះហើយ។ ហើយត្រូវបានគេរាយការណ៍ថាបានយល់ព្រមចូលរួមជាមួយក្រុមម្ចាស់ជើង​ឯកក្របខ័ណ្ឌ Serie A នាពេលថ្មីៗនេះ ក្នុងកិច្ចសន្យារយៈពេល 5ឆ្នាំដែលធ្វើឱ្យលោកទទួលបានប្រាក់បៀវត្សចំនួន 10លានអឺរ៉ូក្នុងមួយឆ្នាំហើយក្លាយជាកីឡាករទី2ដែរមានប្រាក់ខែខ្ពស់បំផុតបន្ទាប់ទី Ronaldo។

Juan Cuadrado
Juan Cuadrado

ប្រសិនបើ Juventus ចង់បាន Ramsey នៅខែមករានេះមែន នោះពួកគេប្រហែលត្រូវចំណាយ20 ទៅ 25 លានអឺរ៉ូក្នុងការទិញផ្ដាច់កុងត្រា។ ក្នុងការចង់បានលឿងនេះដយសារតែខ្សែបម្រើរបស់ពួកគេ Juan Cuadrado បានរង់របួសដូចច្នេះធ្វើឱ្យពួកគេបារម្មណ៍ជាខ្លាំង៕

ប្រភព៖ Calciomercato