phot of Alexis Sanchez
Juventus ចង់​ទុក​ផ្លូវ​ឲ្យ Alexis Sanchez ប៉ុន្តែ​ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ​មួយ​

ប៉ុន្តែគេនៅមិនទាន់ដឹងថា តើ Juventus ចង់បាន Alexis Sanchez ទៅលេងជាកីឡាករពេញលេញរបស់ខ្លួន ឬ ក៏ជាកីឡាករក្នុងលក្ខខណ្ឌខ្ចីជើងនោះទេ។ និយាយដូច្នេះព្រោះថា Man Utd បានបញ្ជាក់ហើយថា គេនឹងឲ្យ Sanchez ទៅលេងខ្ចីជើងនៅក្លឹបណាមួយ មួយរយៈ ព្រោះ Man Utd ពុំចង់ចំណាយប្រាក់ច្រើនលើតម្លៃពលកម្ម របស់ Alexis Sanchez។

សូមបញ្ជាក់ថា បច្ចុប្បន្ន Sanchez មានតម្លៃខ្លួនថ្លៃជាងកីឡាករណាៗទាំងអស់របស់ Man Utd ពោលគឺ ៥០ម៉ឺនផោន ក្នុងមួយសប្តាហ៍។ វាជាតម្លៃមួយ ដែលលោក Ole Gunnar Solskjaer ហាក់ដូចជាមិនពេញចិត្ត បើប្រៀបទៅនឹង សមត្ថភាពរបស់កីឡាកររូបនេះ។ លោក Ole ជារឿយៗ បានដាក់ Sanchez ឲ្យស្ថិតនៅកៅអីបម្រុង ដើម្បីប្តូរចូល ឬ ពេលខ្លះមិនឲ្យចូលលេងតែម្តង។