Joao Cancelo
Joao Cancelo

ក្លឹប Juventus បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខា នាំយកខ្សែការពារ Kieran Trippier របស់ Tottenham មកចូលរួមជំនួស Joao Cancelo នេះបើតាមការចុះផ្សាយរបស់កាសែត Sky Italy។

Trippier ត្រូវបានជ្រើសរើសជាខ្សែការពារស្លាបស្ដាំ ក្នុងជម្រើស១១នាក់ដំបូង ក្រោយពីការចាកចេញរបស់ Kyle Walker ទៅ Manchester City កាលពីឆ្នាំ ២០១៧។

ហើយខ្សែការពារវ័យ ២៨ឆ្នាំរូបនេះ បានជួយអោយក្រុមមាន់ខ្នាយមាស ឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League នៅរដូវកាលនេះ ប៉ុន្ដែរូបគេផ្ទាល់បានអះអាងថា ទម្រង់លេងសំរាប់រដូវកាលនេះ ហាក់ធ្លាក់ចុះ ហើយអាចនឹងចាកចេញនៅរដូវក្ដៅខាងមុខនេះ។

Kieran Trippier
Kieran Trippier

Juventus បានសំលឹងឃើញ Trippier ជាជម្រើសទី១ សំរាប់ជំនួសតំណែង ខ្សែការពារព័រទុយហ្គាល់ Cancelo ដែលទទួលបានការចាប់អារម្មណពី Manchester United និង Manchester City។

ក្លឹបជើងខ្លាំងអ៊ីតាលី Napoli ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើ ខ្សែការពារជម្រើសជាតិអង់គ្លេសរូបនេះផងដែរ ហើយគ្រូបង្វឹក Carlo Ancelotti បានទំលាយថា ក្លឹបកំពុងពិចារណារឿងតំលៃរបស់គេ។

បច្ចុប្បន្ន Trippier មិនទាន់ប្រាកដចិត្តជុំវិញអនាគតរបស់ខ្លួនឡើយហើយ ធ្លាប់បានបង្ហើបថា រូបគេនឹងបន្ដនៅលេងអង់គ្លេស បើសិនជាត្រូវចាកចេញពី Tottenham៕

Kieran Trippier
Kieran Trippier