ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន ទាក់​ទង​នឹង​ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ។

photo of Kylian Mbappe
Kylian Mbappe of Paris Saint-Germain

Mbappe ថា កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ មិនបានខិតខំប្រឹងប្រែងលេងទេក្នុងយុទ្ធនាការនេះ ហើយមានការរិះគន់ជាច្រើនទៅលើរូបគេ ហើយមួយចំនួនបានបង្ហាញថាពេលវេលារបស់គេ នៅជាមួយ Madrid នឹងត្រូវបញ្ចប់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពី PSG ទទួលជ័យជម្នះ 4-1 លើក្រុម Sochaux នៅក្នុងការប្រកួត French Cup នៅរាត្រីថ្ងៃអង្គារ ។ ពេល​​អ្នក​កាសែត​ថា ខ្លួន​យល់​យ៉ាង​ណា​ទាក់​ទិន​នឹង​ទម្រង់​លេង​របស់ Ronaldo ។ កីឡាករសញ្ចាតិបារាំងរូបនេះ បានទទូចថាទម្រង់លេងរបស់ Ronaldo មិនមានអ្វីពាក់ព័ន្ធនឹងការធ្លាក់ចុះនោះទេ ហើយបាននិយាយថា PSG នឹងត្រូវការមើលគាត់ដោយប្រុងប្រយ័ត្ននៅក្នុងការប្រកួត UEFA Champions League នាពេលខាងមុខនេះ។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

Mbappe បន្តថា « Ronaldo មិនមានការធ្លាក់ចុះទេ បើ​សិន​ជា​គេ​លេង​ធ្លាក់​ជើង​មែន ​កីឡាករ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​សុទ្ធ​តែ​កំពុង​ធ្លាក់​ជើង​ហើយ​អ៊ីចឹង ។ គាត់គឺជាកីឡាករល្អ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​មិន​បង្ហាញ​ទម្រង់​លេង​កំពូល​របស់​គេ ពេល​លេង​ប៉ះ​ជាមួយ​យើង​ចុះ»៕

ប្រភពពី៖ soccerladuma