photo of Jack Butland
Jack Butland of Stoke City

យោងតាមកាសែត The Sun បានឱ្យដឹងថា ក្រុមហង្សក្រហម Liverpool និងកាំភ្លើងធំ Arsenal នឹងត្រូវប្រជែងគ្នាដើម្បីចុះហត្ថលេខាលើអ្នកចាំទី Jack Butland របស់ក្លឹប Stoke City ។

លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool មិនពេញចិត្តនឹងអ្នកចាំទីរបស់ខ្លួនកីឡាករ Simon Mignolet និង Loris Karius ដែរធ្វើអោយមានការ របូតគ្រាប់បាល់ច្រើនពេក ទើប Klopp ចង់បានអ្នកចាំទីថ្មីចុងបញ្ចប់នៃរដូវក្តៅនេះ  ។

គ្រូបង្វឹកសញ្ចាតិអាល្លឺម៉ង់រូបនេះ នឹងប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុម Arsenal ដែលចង់បានកីឡាករវ័យ 24 ឆ្នាំនេះ ដើប្បីជំនួស Petr Cech ដែរមាន វ័យ 35 ឆ្នាំ៕

ប្រភពពី៖ goal