ខ្សែបម្រើប្រយុទ្ធ​ Luka Modric បានឈ្នះពានឯកត្តជន​ Ballon d’Or ក្នុងនាមជាកីឡាករលេងល្អបំផុតប្រចាំឆ្នាំ2018​ របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក​ FIFA ដោយទទួលបាន​ 753ពិន្ទុ​ ក្នុងការបោះឆ្នោតដែលត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស​ ប្រទេសបារាំងនាយប់មិញនេះ។

Luka Modric គឺជាអ្នកឈ្នះពាន Ballon d'Or 2018 នេះ
Luka Modric គឺជាអ្នកឈ្នះពាន Ballon d’Or 2018 នេះ

កីឡាករសញ្ជាតិក្រូអាតវ័យ 32 ឆ្នាំ Luka Modric ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អដោយជួយឱ្យ ក្លឹបអធិរាជស Real Madrid ពានរង្វាន់ជាច្រើនរួមទាំងក្របខ័ណ្ឌ La Liga និង UEFA Champions League និងបានដឹកនាំក្រុមជម្រើសជាតិក្រូអាតឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2018 ជាប្រវត្តិសាស្ត្ររបស់ពួកគេផងដែរណាពេលថ្មីៗនេះ។

កីឡាករដែលទទួលសំឡេងគាំទ្រច្រើនបន្ទាប់ពី Modric មាន Ronaldo , Antoine Griezmann និង Kylian Mbappe ខណៈ Messi លេខ5៕

 

ប្រភព៖​ BBC