photo of Riyad Mahrez
Riyad Mahrez of Leicester City

ខ្សែបម្រើសញ្ជាតិអាល់ហ្សេរីរបស់ក្លឹប Leicester កីឡាករ Riyad Mahrez បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គាត់មានការសោកស្តាយណាស់ ចំពោះឥរិយាបថរបស់ខ្លួនជាមួយនឹងក្លឹប បន្ទាប់ពីប្រធានក្លឹបបានបដិសេធសំណើរបស់ក្រុម Man City ដើម្បីចុះហត្ថលេខាលើរូបគេ នៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ ។

ពិតណាស់ ខ្សែបម្រើវ័យ 27 ឆ្នាំរូបនេះ បានផ្សារភ្ជាប់យ៉ាងខ្លាំង ក្នុងការផ្លាស់ទៅលេងអោយក្រុម Man City ប៉ុន្តែការដេញថ្លៃរបស់ពួកគេ មិនស្របតាមតម្រូវការហិរញ្ញវត្ថុរបស់ Leicester ឡើយ ។

Mahrez និយាយប្រាប់សារព័ត៌មាន Sky Sports ថា៖ «ខ្ញុំមិនចង់និយាយអំពីរឿងនេះទេ ព្រោះវានាំអោយមានពាក្យចចាមអារ៉ាមជាច្រើន ណាមួយពួកយើងនៅឆ្ងាយពីទីផ្សារដោះដូរកីឡាករណស់ ។ ចិត្តរបស់ខ្ញុំផ្តោតលើ Leicester នោះហើយជាអ្វីដែលខ្ញុំផ្តោតលើ» ។

ប្រភពពី៖ egypttoday