Manchester City បានបង្ហាញពីការចាប់អារម្មណ៍ ក្នុងការទិញយកខែ្សការពារ Samuel Umtiti របស់ Barcelona មកកាន់ទឹកដីអង់គ្លេស។

photo of Samuel Umtiti
Samuel Umtiti of Barcelona

យោងតាមរបាយការណ៍បានឱ្យដឹងថា លោក Pep Guardiola កំពុងតែត្រៀមលក្ខណៈ 60 លានផោនសម្រាប់កីឡាករសញ្ចាតិបារាំងនេះ ។ ទោះជាយ៉ាងណាក្តីរបាយការណ៍ពីអេស្ប៉ាញបាននិយាយថា ក្លឹបយក្ស Barcelona នឹងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ Umtiti នាពេលឆាប់ៗនេះ ក្នុងការទប់ស្កាត់ការចាប់អារម្មណ៍ពីក្លឹបណាមួយ។

ការពិភាក្សាលើការបន្តកិច្ចសន្យាមួយនឹងត្រូវចាប់ផ្តើម “នៅក្នុងសប្តាហ៍ខាងមុខនេះ” ជាមួយនឹងកីឡាករវ័យ 24 ឆ្នាំនេះនិងត្រៀមខ្លួនរួចរាល់ដើម្បីបន្តការស្នាក់នៅ នៅឯ Camp Nou បន្តទៀត។ ក្លឹប Barcelona ថាខ្សែប្រយុទ្ធសញ្ជាតិបារាំងបច្ចុប្បន្នមានតម្លៃ 60 លានអឺរ៉ូគឺទាបពេកហើយ ទើបក្លឹបផ្តល់ឱ្យរូបគេនូវកិច្ចព្រមព្រៀងថ្មីមួយ ដែលបង្ហាញពីតម្លៃរបស់គាត់នៅក្នុងទីផ្សារបច្ចុប្បន្ន។

ន្រភពពី៖ by433