ក្រុមមេឃខៀវ Manchester City បានបន្តភាពខ្លាំងរបស់ខ្លួន ដោយ 21ប្រកួតចុងក្រោយមិនស្គាល់ពាក្យថាចាញ់សោះ នៅ Premier League បន្ទាប់ពីយកឈ្នះលើ Watford 2-1 ក្រៅដី ក្នុងសប្តាហ៍ទី15 នៅពហុកីឡាដ្ឋាន Vicarage Road កាលពីយប់មិញ។

Man City បន្តជ័យជម្នះសប្តាហ៍ទី15 នៅ Premier League
Man City បន្តជ័យជម្នះសប្តាហ៍ទី15 នៅ Premier League

15ប្រកួត​កន្លង​មក​ក្រុម​ជើង​ឯក​ចាស់​អង់គ្លេស​បាន​ស្មើ2​ និង​ឈ្នះ12 ដោយ​ Watford បាន​ក្លាយ​ជា​ក្រុម​ទី​13 ​ដែល​ពួកគេ​បំបាក់​នៅ​រដូវ​កាល​នេះ។​ City រក​គ្រាប់​បញ្ចូល​ទី​បាន​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ទាំង​ពីរ​ Leroy Sane និង​ Riyad Mahrez ប៉ុន្តែ​ Abdoulaye Doucoure វាយ​បក​សង​បាន 1​គ្រាប់​វិញ​ជូន Watford។​

ជ័យជម្នះនេះ បានធ្វើឱ្យក្រុមរបស់លោក Pep Guardiola នាំមុខគេដាច់ 5ពិន្ទុបណ្តោះអាសន្ន ឈរលើកំពូលតារាងនៅ Premier League នារដូវថ្មីនេះ៕

ប្រភព៖ BBC