ខ្សែប្រយុទ្ធវ័យក្មេង Brahim Diaz របស់ក្លឹប Man City កំពុងតែត្រៀមខ្លួនចូលក្លឹប Real Madrid ក្នុងតម្លៃខ្លួន 15.5 លានផោននាពេលឆាប់ៗនេះ។

Man City លក់ខ្សែប្រយុទ្ធវ័យក្មេង Brahim Diaz ទៅឱ្យ Real Madrid
Man City លក់ខ្សែប្រយុទ្ធវ័យក្មេង Brahim Diaz ទៅឱ្យ Real Madrid

លោក Pep Guardiola គ្រូបង្វឹកក្រុម Man City បាននិយាយថាក្លិបនេះកំពុងតែព្យាយាមបញ្ចុះបញ្ចូល Diaz ឱ្យចុះកិច្ចសន្យាថ្មី។ ប៉ុន្តែប្រហែលជាមិនអាចទៅរួចទេមើលទៅព្រោះខ្សែប្រយុទ្ធវ័យក្មេងរូបនេះមិនសូវាបានបង្ហាញខ្លួនសោះ។

Diaz បានចូលរួមជាមួយក្រុម Man City ពី Malaga ក្នុងនាមជាកីឡាករអាយុ 14 ឆ្នាំនៅក្នុងឆ្នាំ 2013 និងបានបង្ហាញខ្លួនចំនួន 15ប្រកួតក្នុងនាមជាកីឡាករជម្រើសដំបូងចាប់តាំងពីផ្លាស់មក៕

ប្រភព៖ BBC