Manchester City បាន​បំបាក់​ Burton Albion ដោយលទ្ធផល 9ទល់នឹង0 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup ជើងទី1 កាលពីយប់មិញ។

Man City លត់ក្រុមមកពីលីគទី3របស់អង់គ្លេស Burton 9-0
Man City លត់ក្រុមមកពីលីគទី3របស់អង់គ្លេស Burton 9-0

ការប្រកួតបានធ្វើឡើងនៅទឹកដីរបស់ Man City គឺកីឡដ្ឋាន ETIHAD Stadium។ 9គ្រាប់របស់ម្ចាស់ជើងឯកពាន Premier League រដូវកាល 2017/2018 រកបានដោយ Kevin De Bruyne មួយគ្រាប់ Gabriel Jesus 4គ្រាប់ Zinchenko មួយគ្រាប់ Walker, Mahrez និង Foden ម្នាក់មួយគ្រាប់។

គួរបញ្ជាក់ថា ជើងទី ២ រវាង Man City ជាមួយ Burton នឹង Chelsea ជាមួយ Spur នឹងធ្វើឡើងនៅថ្ងៃទី 22 ខែមករាខាងមុខនេះ ខណៈដែលការប្រកួតផ្តាច់ព្រ័តនឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី24 ខែកុម្ភៈ ខាងមុខនេះ៕

ប្រភព៖ BBC