photo of Man City ​
Man City ​ឡើង​កំពូល​តារាង​ហើយ ក្រោយ​ឈ្នះ Everton ​យប់មិញ​

ក្រុម Manchester City ​បាន​ហក់​ឡើង​ទៅ​កំពូល​តារាង​លីគ​អង់គ្លេស​ហើយ ក្រោយ​ពី​ឈ្នះ​ក្រុម Everton ​២-០ ​កាល​ពី​យប់មិញ​នេះ។

​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​នេះ​ពិត​ជា​ស្វិតស្វាញ ​ត្បិត​អី​លេង​នៅ​ទឹក​ដី​របស់​ក្រុម Everton ​ស្រាប់។ យ៉ាងណាមិញ ក្រុម​មេឃ​ខៀវ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ Laporte ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​នៅ​ចុង​តង់​ទី​១ ​នាទី​៤៥+២ ​និង​១​គ្រាប់​ទៀត​កើត​ឡើង​នៅ​នាទី​៩០+៧ ​ដោយ​កីឡាករ Gabriel Jesus ​។ ​២​គ្រាប់​នេះ​ល្មម​សម្រាប់​នាំ​ក្រុម Man City ​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​កំពូល​តារាង​ហើយ ​ត្បិត​អី​ស្មើ​ពិន្ទុ​ក្រុម Liverpool ​ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង។

យ៉ាងណាមិញ ​ក្រុz    ម​ហង្ស​ក្រហម Liverpool ​នៅ​តែ​មាន​ឱកាស​ឡើង​ទៅ​លេខ​១​វិញ​ដដែល ត្បិត​អី​ពួកគេ​នៅ​មាន​១​ប្រកួត​ក្នុង​ដី​ទៀត។ ប្រសិន​បើ​ឈ្នះ​នោះ​នៅ​តែ​នាំ​មុខ​ក្រុម Man City ​៣​ពិន្ទុ​ដដែល៕