photo of Alex Sandro
Alex Sandro of Juventus

ក្លឹបយក្សអង់គ្លេសបិសាចក្រហម Manchester United កំពុងតែពិចារណានាំយកកីឡាករខ្សែការពារ Alex Sandro របស់ក្រុម Juventus មកកាន់ទឹកដី Old Trafford នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ នឹងបូករួមទាំងរខ្សែការពារ Matteo Darmian ទៅអោយក្រុម Juventus ជាថ្នូរនឹងការបញ្ចុះតម្លៃខ្លួនរបស់ Alex Sandro ។

ការពិតណាស់  Sandro បានចាក់ចេញពី Porto មកលេងអោយ Juventus នៅឆ្នាំ2015 ក្នុងតម្លៃខ្លួន26លានអ៊ឺរ៉ូ ហើយលេងបាន 67ដងអោយ Juventus ។ គាត់ជាកីឡាករសំខាន់ម្នាក់ ដែលជួយអោយយក្សអីតាលីនេះ ឈ្នះពាន Serie A និង Coppa Italia កាលពីឆ្នាំមុនផងដែរ ៕