ក្រុម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាយកអតីតតារារបស់ពួកគេត្រលប់ទៅទឹកដី Old Trafford វិញដើម្បីពង្រឹងការវាយលុករបស់ពួកគេ។ យោងតាមសារព័ត៌មាន Daily Telegraph បានឱ្យដឹងថាលោក Jose Mourinho កំពុងពិនិត្យមើលយ៉ាងល្អិតល្អន់លើអតីតកីឡាកររបស់ក្រុម United លោក Javier Hernandez ដែលបច្ចុប្បន្នលេងនៅ West Ham United ដែលចាក់ចេញតាំងពីឆ្នាំ 2015 ។

Jose​ Mourinho
Jose​ Mourinho of Manchester United

ក្រុម Man United ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកជម្រើសបម្រុងមួយសម្រាប់ Romelu Lukaku ជាមួយនឹងអតីតខ្សែប្រយុទ្ធស៊ុយអែតកីឡាករ Zlatan Ibrahimovic បានវិលត្រឡប់មកវិញហើយតែនៅជាកីឡាករបម្រុង ដោយសារតែការរងរបួស។

មនុស្សជាច្រើនជឿជាក់ថាការទទួលយក Hernandez ត្រឡប់ទៅក្លឹបវិញ គាត់អាចជាកីឡាករឆ្នើមម្នាក់របស់លោក Mourinho ខណៈដែលគាត់ ស្គាល់យ៉ាងច្បាស់ពីការលេងនៅជុំវិញរបស់គាត់ ហើយគាត់បានលេងជាមួយក្លឹបធំៗជាច្រើន​ និងកីឡាករល្អៗផ្សេងទៀត ។

photo of Javier Hernandez
Javier Hernandez Former Manchester United

ប្រភពពី៖ soccerladuma