photo of David Luiz
David Luiz of Chelsea

ក្លឹបបិសាចក្រហម Manchester United កំពុងមានអារម្មណ៍ចង់បានខ្សែការពារតោខៀវ Chelsea កីឡាករ David Luiz ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់ក្នុងគោលបំណងដើម្បីជំនួស Eric Bailly ដែលកំពុងរងរបួស ។

កីឡាករ Bailly ដែលបានរងរបួសកជើងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ក្រុមបិសាចក្រហមឡើយ ចាប់តាំងពីដើមខែវិច្ឆិកាមកម្លេះ ហើយកាសែត The Daily Star បាននិយាយថាលោក Jose Mourinho និងអាចរៀបចំការផ្លាស់ប្តូរមួយ សម្រាប់ការមិនពេញចិត្តរបស់ Luiz នៅ Chelsea ។

ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ បច្ចុប្បន្ននេះ Luiz ក៏កំពុងតែមានទំនាស់ជាមួយ លោក Antonio Conte ធ្វើឲ្យខ្លួនមិនបានបង្ហាញខ្លួននៅលើទីលានឡើយ ដែលនេះជាតម្រុយយ៉ាងខ្ពស់ ប្រសិនបើ Man Utd ចង់បានគាត់ពិតមែន៕

ប្រភពពី៖ by433