Photo of Marcelo and Neymar
Marcelo and Neymar

Marcelo ជឿជាក់​ថា​ Neymar អតីត​កីឡាករ​ Barcelona នឹង​ទៅ​លេង​ឲ្យ​ Real Madrid នៅ​ថ្ងៃ​អនាគត

កីឡាករ​វ័យ​២៦ឆ្នាំ​ទើប​ផ្ទេរ​​ក្នុង​តម្លៃ​កំណត់ត្រា​ពិភពលោក ២២២លាន​អឺរ៉ូ​ ទៅ​កាន់​ Paris Saint-Germain កាល​ពី​ខែ​សីហា​ ប៉ុន្តែ​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​មាន​លេច​ឭ​ដំណឹង​ថា​ក្លឹប​ Real Madrid តាម​ទាក់ទង។ ឆ្លើយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ Marcelo បាន​បង្ហាញ​គំនិត​វិជ្ជមាន​ថា​ វា​ពិត​ជា​អាច​ទៅ​រួច។

photo of Neymar
Neymar of PSG

“ខ្ញុំ​គិត​ថា​ Neymar នឹង​លេង​ឲ្យ​ Real Madrid នៅ​ថ្ងៃ​ណា​មួយ។​ ពិត​ណាស់​គេ​ពិត​ជា​ចុះ​សម្រុង​ជាមួយ​ទម្រង់​លេង​របស់​ Real។ សម្រាប់​ទស្សនៈ​របស់​ខ្ញុំ​ កីឡាករ​ឆ្នើម​ដូចជា​ Neymar គួរ​តែ​លេង​នៅ​ក្លឹប​មួយ​នេះ”។ Marcelo ​ជា​មិត្ត​ជិតស្និទ្ធ Neymar នៅ​ជម្រើស​ជាតិ​ និយាយ​ដូច្នេះ។

គួរ​បញ្ជាក់​ថា​ Marcelo និង​ Neymar នឹង​ត្រូវ​តទល់​គ្នា​លើ​ទីលាន​ក្នុង​ការ​ប្រកួត​រវាង​ Real Madrid ជាមួយ​ PSG នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ Champions Leagueថ្ងៃ​ទី​១៤​កុម្ភៈ​នេះ៕

ប្រភព៖ goal