ខ្សែប្រយុទ្ធ Kylian Mbappe ដែរលេងនៅក្លឹបយក្សបារាំង Paris Saint-Germain បានឈ្នះពាន Trophee Kopa  ​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុតអាយុក្រោម 21 ឆ្នាំ ​របស់​ទស្សនាវដ្ដី​បារាំង France Football ​ហើយ​កាល​ពី​យប់មិញ​នេះ។

Mbappe ឈ្នះពានកីឡាករវ័យក្មេងជាងគេក្រោមអាយុ 21ឆ្នាំកាលពីយប់មិញ
Mbappe ឈ្នះពានកីឡាករវ័យក្មេងជាងគេក្រោមអាយុ 21ឆ្នាំកាលពីយប់មិញ

ពិតណាស់ពានកីឡាករវ័យក្មេងក្រោមអាយុ 21ឆ្នាំនេះ Trophee Kopa ទើបនឹងបង្កើតនៅឆ្នាំនេះទេ។ នារដូវកាលថ្មីនេះ Mbappe តែងតែរកបានគ្រាប់បាល់ជារឿយៗជូនក្លឹបរបស់គាត់។ រដូវកាលមុនលោកបានជួយឱ្យក្លឹបនេះ ឡើក ពានលីគ​កំពូល​បារាំង ​ហើយ​ថែម​ទាំង​បាន​ជួយ​បារាំង​លើក​ពាន World Cup 2018 ​ថែម​ទៀត​ក្នុង​ឆ្នាំ​នេះ។

ក្រោយឈ្នះពាននេះ Mbappe បាននិយាយយ៉ាងសប្បាយចិត្តថា៖ «ខ្ញុំសប្បាយរីករាយណាស់ដែលទទួលបានពានរង្វាន់នេះ ។ ពានរង្វាន់នេះគឺជាឆ្នាំដ៏អស្ចារ្យមួយដែលខ្ញុំដឹងថាគឺអរគុណដល់មិត្តរួមក្រុមទាំងអស់របស់ខ្ញុំនៅក្នុងក្លឹបនិងក្រុមជម្រើសជាតិ។ គោលដៅបន្ទាប់របស់ខ្ញុំគឺ ខ្ញុំចង់ឈ្នះពានទាំងអស់នាថ្ងៃមុខ»៕

ប្រភព៖ Goal