Lionel Messi លើកឡើងថា ខ្លួនទំនង​មិន​អាច​ក្លាយជាមិត្តភក្ដិ​នឹង Cristiano Ronaldo បាន​ទេ ព្រោះខ្លួន​ពុំ​មាន​ទំនាក់ទំនងនឹង​តារាក្លឹប Real Madrid ទេ ជាពិសេស​នៅក្រៅទីលាន។

photo of Lionel Messi And Lionel Messi
Lionel Messi And Cristiano Ronald

អ្នកទាំងពីរបានអង្គុយនៅកំពូលនៃកីឡាបាល់ទាត់អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ហើយពួកគេមិនដែលបង្ហាញការស្អប់ខ្ពើមគ្នាទៅវិញទៅមកទេ ប៉ុន្តែក៏មិនដែលមានទំនាក់ទំនងនឹិងគ្នានៅក្រៅទីលានដែរ  ពោលគឺជួបគ្នាតែពេលមានកម្មវិធីអ្វីមួយប៉ុណ្ណោះ។

ខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះ បាននិយាយថា «មិនដឹងថាតើ ខ្ញុំនឹង Ronaldo នឹងក្លាយជាមិត្តភក្តិនៅពេលណានោះទេ ។ មិត្តភាពកើតឡើងចេញពីការចំណាយពេលជាមួយគ្នា និងការស្គាល់គ្នាទៅវិញទៅមក ។ យើងមិនមានទំនាក់ទំនងទេ ពីព្រោះភាគច្រើនយើងឃើញគ្នានៅពេលមានពិធីប៉ុណ្ណោះ ។ អ្វីគ្រប់យ៉ាងគឺល្អ ប៉ុន្តែជីវិតរបស់យើងមិនបានឆ្លងកាត់ជាមួយគ្នាញឹកញាប់នោះទេ» ៕

ប្រភពពី៖ dailymail