photo of Lionel Messi
Lionel Messi of Barcelona

ខ្សែប្រយុទ្ធ Lionel Messi ជឿជាក់ថាលោក Pep Guardiola អាចដឹកនាំក្លឹប Manchester City ឱ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ។

ខ្សែប្រយុទ្ធអាហ្សង់ទីនដ៏ខ្លាំងខ្លារបស់ក្លឹប Barcelona បាននិយាយថា ក្រុម​ Manchester City ដែលកំពុង​នាំមុខគេនៅ​ក្របខណ្ឌ Premier League ​នោះ គឺជា​ការគំរាម​ធំបំផុត​ចំពោះក្តីសង្ឃឹម​របស់ខ្លួន​ ក្នុងការ​លើកពាន Champions League ជាលើកទី4 ស្របពេល​កីឡាករ Neymar កំពុង​តែ​ដឹកនាំក្លឹប Paris Saint-Germain ផងដែរ។

ការប្រកួត​ 16ក្រុមចុងក្រោយ​នៅ​សប្តាហ៍​នេះ Manchester City ប្រឈមមុខនឹងក្រុម Basel ចំណែក​ក្រុម PSG ត្រូវ​ជួប​ជាមួយ​ក្រុម​គ្រងតំណែង​ជើង​ឯក​ចាស់​ Real Madrid ។ ក្លឹប Liverpol ត្រូវ​ជួប​ជាមួយ​ក្លឹប Porto ស្របពេល​ក្រុម Tottenham ជួប​ជា​មួយ​ក្រុម​យក្ស​អ៊ីតាលី Juventus ។

ប្រភពពី៖​ mirror