ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ​ Michy Batshuayi នឹង​ត្រលប់​មក​ក្លឹប​ Chelsea វិញ​នៅ​ក្នុង​ខែ​មករា​នេះ​ក្រោយ​ពេល​ដែល​ក្លឹប​ Valencia ប្រកាស​ថា​ពួក​គេ​កំពុង​តែ​ចរចា​ជាមួយ​ Chelsea ដើម្បី​ព្រមព្រៀង​កាត់​បន្ថយ​រយៈពេល​ខ្ចី​ជើង​។

Michy Batshuayi នឹងត្រលប់ទៅ Chelsea វិញនារដូវកាលនេះក្រោយ Valencia
Michy Batshuayi នឹងត្រលប់ទៅ Chelsea វិញនារដូវកាលនេះក្រោយ Valencia

លោក Mateu Alemany នាយកផ្នែកកីឡារបស់ Valencia បានបញ្ជាក់ថា Batshuayi នឹងត្រលប់មក Stamford Bridge នៅខែមករានេះតែម្ដង បន្តាប់ពីគាត់និយាយក្នុងសន្និសីទការសែតនៅថ្ងៃព្រហស្បតិ៍។

ពិតណាស់ ខ្សែ​ប្រយុទ្ធ​សញ្ចាតិបែលហ្ស៊ិករូបេនះបាន​ចាកចេញ​ពី​ក្លឹប​ Chelsea នៅ​ឆ្នាំ2017 ដោយ​ពេល​នោះ​រូប​គេ​បាន​ចាកចេញ​ទៅ​ក្លឹប​ Borussia Dortmund ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ លេង​នៅ​ទីនោះ​បាន​ ១​ឆ្នាំ រូប​គេ​ក៏​ចាកចេញ​ទៅ​ក្លឹប​លីគ​កំពូល​អេស្ប៉ាញ Valencia ក្នុង​ឆ្នាំ2018​៕

ប្រភព៖ Sky Sport