Alvaro Morata
កីឡាករ Alvaro Morata ការផ្ទេរទៅកាន់ក្រុម Atletico Madrid

កីឡាករ Alvaro Morata បានបញ្ជាក់ថាវាពិតជាមានភាពងាយស្រួលណាស់ក្នុងការបដិសេធរាល់ការផ្តល់ជូនពីសំណាក់ក្លិប Barcelona និង Bayern Munich ដើម្បីបញ្ចប់ការផ្ទេរទៅកាន់ក្រុម Atletico Madrid ។

ជាក់ស្តែងក្រុម Chelsea បានយល់ព្រមឲ្យ Morata ខ្ចីជើងទៅកាន់ Atletico រហូតដល់បញ្ចប់រដូវកាល 2019/20 ក្រោយពីមានការលំបាករយៈពេល 1 ឆ្នាំកន្លះសម្រាប់ខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះនៅទឹកដី Stamford Bridge ។

យ៉ាងណាមិញកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឆ្លងកាត់សាលាយុវជនរបស់ក្រុម Atletico មុននឹងចូលរួមជាមួយនឹងក្លិប Real Madrid កាលពីឆ្នាំ 2008 ហើយរូបនេះគេបានបដិសេធសំណើពីក្រុម Barca និង Bayern ដើម្បីវិលត្រឡប់ទៅកាន់ក្លិបពីកុមារភាពរបស់គេវិញ ។

មិនតែប៉ុណ្ណោះនៅពេលគេសួរថា ហេតុអ្វីបានជាលោកបដិសេធក្រុម Barca និង Bayern ?  ភ្លាមនោះ Morata បានឆ្លើយតបនៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេថា : ” វាងាយស្រួលណាស់ អ្វីគ្រប់យ៉ាងបានឈប់នៅពេលភ្នាក់ងាររបស់ខ្ញុំប្រាប់ខ្ញុំពីលទ្ធភាពនេះ ។ ហើយឥឡូវខ្ញុំកំពុងនៅទីនេះ(At Madrid ) វាជាកន្លែងមួយដែលសំខាន់បំផុតសម្រាប់ខ្ញុំ ” ៕