ពេលវេលារបស់កីឡាករ Victor Moses នៅ Chelsea កំពុងតែស្ថិចក្នុងភាពស្រពិចស្រពិលនារដូវថ្មីនេះ ខណៈដែរគាត់ព្យាយាមចាកចេញពីក្លឹបនេះឱ្យនៅខែមករានេះ។

Moses ចង់ចាកចេញពីតោខៀវ Chelsea នៅខែមករានេះ
Moses ចង់ចាកចេញពីតោខៀវ Chelsea នៅខែមករានេះ

ក្លឹប Crystal Palace បានត្រៀមលុយ 12 លានផោនរួចហើយសម្រាប់ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះដើម្បីទិញរូបគេពីតោខៀវ Chelsea នារដូវថ្មីនេះ។ ប៉ុន្តែពួកគេត្រូវប្រកួតប្រជែងជា Cardiff City នឹង Fulham ព្រោះក្លឹបទាំងពីរស៊ុតតែចាប់អារមណ្មលើរូបលោកផងដែរ។

ខ្សែប្រយុទ្ធ Victor  Moses នៅមានកុងត្រារហូតដល់ឆ្នាំ 2021 នៅក្នុងកីឡដ្ឋាន Stamford Bridge ប៉ុន្តែគាត់ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបយក្សដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ក្នុងខែនេះព្រោះពេលវេលារបស់លោកជាមួយនឹងគ្រូបង្វឹកថ្មីរបស់ក្លឹបនេះមានការធ្លាក់ចុះជាខ្លាំង៕

ប្រភព៖ standard