គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយកីឡាកររបស់ខ្លួនថា តែងតែស៊ុតបញ្ចូលទីខ្លួនឯងរហូតទោះបីជាគូរប្រជែងមិនបានស៊ុតបញ្ចូលក៏ដោយ

Mourinho កីឡាករ Man Utd តែងតែស៊ុតបញ្ចូលទីខ្លួនឯងឱ្យគេរហូត
Mourinho កីឡាករ Man Utd តែងតែស៊ុតបញ្ចូលទីខ្លួនឯងឱ្យគេរហូត

ការប្រកួតយប់មិញកំហុសពីអ្នកចាំទី David De Gea និងខ្សែការពារ Marcos Rojo បានធ្វើឱ្យ Arsenal នាំមុខ 2គ្រាប់មុន។ ប៉ុន្តែបានខ្សែប្រយុទ្ធ Anthony Martial និង Jesse Lingard ស៊ុតតាមស្មើមកវិញ។

គ្រូបង្វឹកសញ្ចាតិព័រទុយហ្គាល់បាននិយាយក្រោយចប់ការប្រកួតថា៖ «យើងបានត្រឹមស្មើរ 2-2 ប៉ុន្តែយើងបានស៊ុតបាល់បញ្ចូលទី 4 គ្រាប់ឯណ្នោះ។ ពួកយើងតែងតែធ្វើកំហុសពេលប្រកួត ពួកយើងបានបាត់បង់ពិន្ទុច្រើនណាស់។ ទោះបីជានៅក្នុងការប្រកួតពួកយើងលេងបានល្អយ៉ាងក៏ដោយ ក៏ពួកយើងស៊ុតបញ្ចូលទីខ្លួនឯងឱ្យគូរប្រជែងដែរ»

ប្រភព៖ Daily Mail