លោក Jose Mourinho ទើបតែត្រូវបានបញ្ឈប់ដោយក្រុម Manchester United កាលពីខែធ្នូកន្លងទៅ ប៉ុន្តែនៅពេលនេះ គាត់រកបានតំណែងថ្មីបានម្ដងទៀតហើយ ដោយនៅពេលនេះ គឺគាត់ក្លាយជាអ្នកវិភាគសម្រាប់ទូរទស្សន៏ BeIN SPORTS វិញម្ដង។

Mourinho ជិតមានការងារថ្មីហើយក្រោយពី Man Utd បណ្ដេញចេញពីក្លឹប
Mourinho ជិតមានការងារថ្មីហើយក្រោយពី Man Utd បណ្ដេញចេញពីក្លឹប

គ្រូបង្វឹក​វ័យ55​ឆ្នាំ​រូបនេះ​ត្រូវ​ក្លឹប​ Man Utd​បណ្តេញ​ចេញ​កាលពីខែ​មុន​ បន្ទាប់ពី​ធ្វើ​មិន​បាន​ល្អ អំឡុង​ពាក់កណ្តាល​ដំបូងនៃ​រដូវកាល​នេះ ក្នុងឋានៈជា​អ្នក​ចាត់ការ​។ ចាប់តាំងពី​លោកOle Gunnar Solskjaerដឹកនាំនៅ​ពហុកីឡាដ្ឋាន Old Trafford មក យូណាយធីត​ឈ្នះ​ទាំ​ង5​ប្រកួត​ដែល​លោក​ដឹក​នាំ​ ដោយ​រក​បាន16​គ្រាប់។

លោក  នឹងឡើងប៉ុស្តិ៍ទូរទស្សន៍ជាផ្លូវការលើកដំបូង ក្នុងនាមជាអ្នកវិភាគសម្រាប់កម្មវិធីការប្រកួតពាន AFC Asian Cup និងពាន English Premier League។ ក្នុងការវិភាគអំពីការប្រកួតពាន AFC Asian Cup រវាងក្រុមកាតា ជាមួយនឹងក្រុមអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី១៧ ខែមករា និងការប្រកួតពាន Premier League ជំនួបរវាងក្រុម Arsenal និង Chelsea នៅ២ថ្ងៃបន្ទាប់ពីនោះ៕

ប្រភព៖ foxsportsasia