photo of Jose Mourinho And Jurgen Klopp
Jose Mourinho And Jurgen Klopp

Jose Mourinho អ្នកចាត់ការទូទៅនៃក្រុម Manchester United បាននិយាយថា Liverpool មានចំណុចខ្សោយខ្លះៗ ដែលក្រុមលោកអាចផ្ដួលនៅក្របខ័ណ្ឌ Premier League ពហុកីឡដ្ឋាន Old Trafford នៅថ្ងៃសៅរ៍យប់នេះ ។

គ្រូបង្វឹកសញ្ចាតិព័រទុយហ្គាល់នេះ​ បានប្រាប់អោយដឹងថា៖ «Liverpoo គឺជាក្រុមខ្លាំងមួយ ប៉ុន្តែពួកគេមានភាពទន់ខ្សោយមួយចំនួនផងដែរ ។ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិរបស់ខ្ញុំ ក្នុងនាមជាគ្រូបង្វឹកម្នាក់ គឺតែងតែដឹងពីភាពទន់ខ្សោយរបស់ក្រុម ។ ពេលខ្លះខ្ញុំព្យាយាមបិទបាំងពួកគេ នឹងប៉ះប៉ូវនៅអ្វីផ្សេងទៀតដើម្បីអោយពួកគេកានត់តែប្រសើរឡើង» ៕

ប្រភពពី៖ Goal