photo of Jose Mourinho
Jose Mourinho Manager of Manchester United

កាពិតណាស់ កាលពីថ្មីៗនេះ អតីតគ្រូបង្វឹកក្រុម Crystal Palace លោក Frank De Boer បានរិះគន់លោក Mourinho ពីរឿងដែលលោកមិនសូវដាក់កីឡាករ Marcos Rashford អោយចូលលេង។ De Boer បានប្រាប់ទូរទស្សន៍ BT Sport ថា វាគឺជារឿងអាក្រក់មួយ ដែលកីឡាករ Rashford នៅលេងក្រោមការដឹកនាំរបស់លោក Mourinho នៅ Manchester United ។

photo of Frank de Boer
Frank de Boer Manager of Crystal Palace

ពាក្យសម្ដីនេះធ្វើអោយគ្រូបង្វឹកលោក Mourinho ខឹងយ៉ាងខ្លាំងក៏និយាយទៅ De Boer វិញថា៖ «បានដាក់ឈ្មោះលោក Frank de Boer ជាគ្រូបង្វឹក ដ៏អន់បំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ។ វាមិនល្អសម្រាប់ Rashford នោះទេ ដែលមានគ្រូបង្វឹកដូចជារូបខ្ញុំ  ប៉ុន្តែបើសិនជា Rashford ទៅលេងក្រោមការដឹកនាំរបស់លោក Frank De Boer ច្បាស់ណាស់ Rashford នឹងអាចរៀនពីរបៀបចាញ់ ព្រោះថាគ្រូបង្វឹករូបនេះ បានចាញ់រាល់ការប្រកួតទៅហើយ» ៕

ប្រភពពី៖ egypttoday