Neymar ថា ការលេងជាមួយ Liverpool មិនបានប្រើកម្លាំង 100% ទេ
ខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain កីឡាករ Neymar បានលើកឡើងថា ខ្លួនមិនបានលេងអស់សមត្ថភាព 100%នោះទេ ក្នុងការប្រកួតជាមួយ Liverpool នៃពានរង្វាន់ UEFA Champions League។

Neymar បានស្ថិតនៅក្នុងភាពស្រពេចស្រពិលសម្រាប់ការប៉ះទង្គិចគ្នាជាមួយ Liverpool បន្ទាប់ពីគាត់បានរងរបួសពេលដែលមានជួយជម្រើសជាតិកាលពីដើមខែនេះ។ លោកមិនបានសង្ឃឹមក្នុងការលេងជាមួយ Liverpool នោះទេព្រោះលោកនៅមានរបួស។ ប៉ុន្តែ លោកបានចូលលេងទាំងមិនទាន់ជាស្រួលបួល និងថែមទាំងស៊ុតចូលគ្រាប់ទី2 ដែលជាគ្រាប់បាល់ជ័យជម្នះទៀតផង។
កីឡាករវ័យ 26ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំមិនទាន់សង្ឃឹម 100%នោះទេ។ ប៉ុន្តែវាជាការប្រកួតដ៏សំខាន់បំផុត ទោះបីរបួស ឬមិនរបួស ក៏ខ្ញុំត្រូវតែចូលលេង។ ព្រោះ Liverpool មិនមែនជាក្រុមអន់ ហើយខ្ញុំមិនអាចឈរមើលក្រុមលេងដោយគ្នានខ្ញុំបានទេ»៕
ប្រភព៖ Goal
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Comments
Uefa Chanpions League News
Related
Uefa Chanpions League News
អ្នកចាំទី Neuer ជឿជាក់ថា Bayern នឹងអាចទម្លាក់ Liverpool ពី Champions League
អ្នកចាំទី Manuel Neuer ជឿជាក់ថា Bayern Munich នឹងទម្លាក់ Liverpool ពីពាន Champions League ខណៈដែរក្រុមទាំងពីរចាប់ឆ្នោតប៉ះគ្នានៅវគ្គ 16ក្រុមចុងក្រោយ។ នារដូវថ្មីនេះ Liverpool ឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League បន្តាប់ពីរពួកគេបានផ្ដួល Man Utd 3ទល់នឹង1 កាលពីថ្ងៃអាទិត្យ។ ខណៈ Bayern Munich ឈរនៅលេង3 នៅក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ ដោយនៅពីក្រោយក្រុមលេខ 1 Borussia Dortmund ដល់ទៅ 9ពិន្ទុ។ អ្នកចាំទី វ័យ32ឆ្នាំ បាននិយាយថា៖ «Liverpool កំពុងមានរដូវកាលមួយដ៏ល្អណាស់។ យើងដឹងថាពួកគេជាក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្ររដូវកាលមុន។ ពួកគេប្រាកដជាមិនសប្បាយចិត្តទេ ពេលចាប់ឆ្នោតប៉ះយើង។ ពួកគេប្រយុទ្ធលឿន និងគ្រោះថ្នាក់មុខទី ប៉ុន្តែពួកគេក៏ងាយរងគ្រោះផងដែរ ពួកគេនឹងជួបប្រព័ន្ធប្រយុទ្ធដ៏ល្អរបស់ Bayern ដូចគ្នា»៕ ប្រភព៖ Goal
19 Dec 2018
Uefa Chanpions League News
Man Utd ប៉ះ PSG វគ្គ16ក្រុមចុងក្រោយនៃពាន Champions League
ការចាប់ឆ្នោតប៉ះក្រុមខ្លាំងនេះដែរ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថាបិសាចក្រហម គ្មានឱកាសអាចយកឈ្នះលើក្រុម PSG
18 Dec 2018
Uefa Chanpions League News
វគ្គ16ក្រុមពាន UEFA Champions League ចេញហើយ កាលពីយប់មិញ
ជើងទី 1 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 12-13 និងថ្ងៃទី 19-20 កុម្ភៈឆ្នាំ 2019 នឹងជើងទីពីរប្រកួតនៅថ្ងៃទី 5-6 និង 12-13 ខែមីនា
18 Dec 2018
Uefa Chanpions League News
អ្នកគាំទ្រថា Ronaldo ធ្វើឱ្យខូចគ្រាប់បាល់យ៉ាងស្អាត់របស់ Dybala នៅចុងម៉ោង
ពិតណាស់ Juventus បានចាញ់ Young Boys ក្នុងលទ្ធផល 2ទល់ឹនង1 ប្រកួតថ្ងៃបិតពូល Champions League
14 Dec 2018
Uefa Chanpions League News
ខ្សែការពារ Joel Matip នឹងអវត្តមានពេល Liverpool ប្រកួតជាមួយ Man Utd ចុងសប្ដាហ៍នេះ
Joel Matip ខ្សែការពារសំខាន់របស់ក្រុម Liverpool រងរបួសបាក់ឆ្អឹងដងកាំបិតដែលតម្រូវឱ្យគេ ចាកចេញពីទីលានប្រកួតរហូតដល់៦សប្ដាហ៍ឯណោះ
13 Dec 2018
Uefa Chanpions League News
Real Madrid ស៊ុតមិនចូលសូម្បីមួយគ្រាប់ពេលប៉ះជាមួយ CSKA Moscow នៅ Champions League
Real Madrid បានទទួលរងបរាជ័យធំបំផុតមិនធ្លាប់ដែលមាន នៅបាល់ទាត់អឺរ៉ុប ពេលដែលពួកគេចាញ់ក្រុម CSKA Moscow០-៣ នៅការប្រកួត Champions League
13 Dec 2018