Mauricio Pochettino
Mauricio Pochettino រំភើបរហូតស្រក់ទឹកក្នុងថ្ងៃបើកសម្ពោធ​កីឡដ្ឋាន​ថ្មី​របស់ Spurs ​

Mauricio Pochettino ​សប្បាយ​ចិត្ត​រហូត​ហូរ​ទឹក​ភ្នែក  ក្នុង​ឱកាស​សម្ពោធ​កីឡដ្ឋាន​ថ្មី​របស់ Spurs ​ដែល​មាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​។

កីឡដ្ឋាន​ដែល​ផ្ទុក​មនុស្ស​បាន​ជាង​៦​ម៉ឺន​នាក់ ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ ​និង​មាន​អ្នក​គាំទ្រ​ប្រមាណ​៣​ម៉ឺន​នាក់​ចូល​រួម​ផង​ដែរ​នៅ​យប់មិញ​នេះ។ ​លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ថា​វា​គឺ​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​ឡើយ​ដែល​ក្រុម​មួយ​នេះ​នឹង​មាន​កីឡដ្ឋាន​ដ៏​ស្រស់​ស្អាត​ដូច្នេះ។ វា​ជា​ក្ដី​ស្រមៃ​មួយ ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ គ្រប់​គ្នា​សប្បាយ​ចិត្ត​នឹង​បាន​ឃើញ​លទ្ធផល​នេះ។

ការ​សាងសង់​កីឡដ្ឋាន​ថ្មី​នេះ​ ​បាន​ធ្វើ​ឱ្យ​ក្រុម Spurs ​មិន​មាន​ប្រាក់​សម្រាប់​ចំណាយ​ទិញ​កីឡាករ​ថ្មី​ឡើយ​កាល​ពី​រដូវ​កាល​មុន។ ហើយ​ពួកគេ​បាន​ប្រើ​ប្រាស់​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley ​ធ្វើ​ជា​ផ្ទះ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​រដូវ​កាល​នេះ។ ការ​សាងសង់​រួច​រាល់​នេះ​ដែរ ​ក្រុម Spurs ​នឹង​មាន​ឱកាស​ចូល​លេង​ក្នុង​ផ្ទះ​ថ្មី​ខ្លួន​ឯង​នៅ​ប្រកួត​ទល់​ក្រុម Crystal Palace ​នា​ថ្ងៃ​ទី​៣​ខែ​ក្រោយ​នេះ៕

ខាងក្រោមនេះ​ជាកីឡដ្ឋាន​ថ្មី​របស់ Spurs