ការត្រឡប់មកកាន់ Barcelona វិញរបស់កីឡាករ Neymar ហាក់មានភាគរយច្រើនក្រោយក្លិបអ្នកមាននៅបារាំង PSG បានយល់ព្រមឲ្យកំពូលកីឡាករម្នាក់នេះចាកចេញ។

Neymar
Neymar

កីឡាករវ័យ២៧ឆ្នាំ Neymar កំពុងតែសង្ឃឹមច្រើនក្នុងការមកលេងនៅកីឡដ្ឋាន Camp Nou វិញបន្ទាប់ពីចាកចេញរយៈពេល២ឆ្នាំទៅកាន់ទឹកដីបារាំងជាមួយតម្លៃខ្លួនថ្លៃបំផុតលើលោក ២២២លានអឺរ៉ូ។ PSG បានទាមទារតម្លៃខ្លួន ៣០០លានអឺរ៉ូសម្រាប់ Neymar ប៉ុន្តែតម្លៃខ្លួនអាចនឹងបន្តចុះដែលធ្វើឲ្យ Neymar មានឱកាសច្រើនវិលត្រឡប់ទៅកាន់ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់វិញ។

 បើតាមកាសែតបារាំង Le Parisien ក្លិប PSG បានយល់ព្រមក្នុងការអនុញ្ញាតឲ្យកំពូលខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលចាកចេញពីក្លិប។ កាសែតដដែលនេះបានបន្តទៀតថា PSG ទាមទារតម្លៃខ្លួនចន្លោះពី ១៣០ ទៅ ១៥០លានអឺរ៉ូដោយបូកបន្ថែមជាមួយកីឡាករពីររូបក្នុងចំណោមកីឡាករ ៤រូបគឺ Phillipe Coutinho, Ousmane Dembele, Ivan Rakitic និង Samuel Umtiti។