photo of PSG
PSG លើកពាន Ligue 1 ក្រោយយកឈ្នះ Monaco ៣-១

ក្រុម PSG ​បាន​លើក​ពាន​រង្វាន់​លីគ​កំពូល​បារាំង​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Monaco ​ក្នុង​លទ្ធផល ​៣-១ ​ត្រឹម​សប្ដាហ៍​ទី​៣៣។

ការ​ប្រកួត​នៅ​សល់​៥​ប្រកួត​ទៀត​ទើប​បញ្ចប់​រដូវ​កាល ប៉ុន្តែ​ដោយសារ​តែ​ PSG ​ដាច់​ពិន្ទុ​ច្រើន​ទៅ​ហើយ ទើប​ឈ្នះ​១​ប្រកួត​នៅ​យប់មិញ​នេះ ​ល្មម​សម្រាប់​ពួកគេ​លើក​ពាន​នេះ​ហើយ។ ​៣​គ្រាប់​រក​បាន​នោះ គឺ​ចេញ​ពី​ខ្សែ​ប្រយុទ្ធ Mbappe ​ទាំងអស់ ​ហើយ​ការ​ប្រកួត​នេះ ​ក៏​មាន​វត្តមាន​របស់ Neymar ​ចូល​លេង​បាន​វិញ​ផង​ដែរ។ ​នេះ​ជា​ការ​លើក​ពាន​៦​ដង ​ក្នុង​៧​រដូវ​កាល​នេះ​មក ​ហើយ​នៅ​បារាំង PSG ​ហាក់​ដូចជា​មាន​គំលាត​ខ្លាំង​មែនទែន។

នា​ប្រកួត​នោះ​ដែរ គេ​សង្កេត​ឃើញ​អាវ​របស់​ក្រុម PSG ​បាន​ដាក់ Logo ​របស់​ Notre Dame ​ដើម្បី​ជា​ការ​​រំឭក​ដល់​​វិហារ​សាសនា​គ្រឹះ​​មួយ​នេះ​ដែល​បាន​ឆាប់​ឆេះ​កាល​ពី​សប្ដាហ៍​មុន៕