ខ្សែបម្រើ Ivan Rakitic ដែរជាអតីតមិត្តរួមក្រុមរបស់ Neymar នៅ Barcelonaបាននិយាយថា លោកនឹងបើកធ្វារក្លឹបចំហសម្រាប់អតីតមិត្តរួមក្រុម Neymar ឱ្យត្រឡប់ទៅកាន់ទីលាន Camp Nou វិញ។

photo of Ivan Rakitic And Neymar
Ivan Rakitic And Neymar

ពិតណាស់ ក្រោយពីបានចាកចេញពីក្លឹប Barcelona កាលពីរដូវក្តៅមុន ដើម្បីចូលរួមជាមួយក្លឹប PSG ក្នុងតម្លៃ 222 លានផោន រូបគេបានរីកចងម្រើនជាខ្លាំងនៅប្រទេសបារាំង ។ ប៉ុន្តែខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះបានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការផ្លាស់ទៅប្រទេស់អេស្ប៉ាញសម្រាប់ក្លឹប Real Madrid ក្រោយមានពាក្យចចាមអារ៉ាមថា កីឡាករសញ្ជាតិប្រេស៊ីល រូបនេះ ហាក់មិនសប្បាយចិត្ត និងចង់ចាកចេញពីក្លឹប PSG ហើយចង់ត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ។

Rakitic បាននិយាយថា៖ «Neymar មិនបានប្រាប់ខ្ញុំពីអ្វីទេ ប៉ុន្តែបើសិនជាគាត់ចង់ត្រឡប់មកវិញ ខ្ញុំនឹងបើកធ្វារក្លឹបរង់ចាំគាត់ ។ វាមិនមែនដោយសារទំនាក់ទំនងរបស់ខ្ញុំជាមួយគាត់នោះទេ គឺ ដោយសារតែគាត់គឺជាកីឡការល្អម្នាក់ ។ ខ្ញុំតែងតែគិតថា Neymar  នៅក្នុងក្លឹបនេះរហូត» ៕

ប្រភពពី៖ egypttoday