photo of Sergio Ramos
Sergio Ramos of Real Madrid

ប្រធានក្រុម Real Madrid លោក Sergio Ramos បានបង្ហាញពីការពិត នៅពីក្រោយទំនាក់ទំនងបច្ចុប្បន្នរបស់គាត់ជាមួយកីឡាករ Cristiano Ronaldo ដែលគាត់ត្រូវបានរាយការណ៍ថា អ្នកទាំងពីរមានបញ្ហាជាមួយគ្នា ។

មានពាក្យចចាមអារ៉ាមជាច្រើន ដែលចេញមកពី ប្រទេសអេស្ប៉ាញ ដែលបង្ហាញថាមានរឿងមិនល្អរវាង Ramos និង Ronaldo ក្រោយពីមានលទ្ធផលដ៏តឹងតែងមួយ ក្នុងក្របខ័ណ្ឌ La Liga រដូវកាលនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ជនជាតិអេស្ប៉ាញ រូបនេះបានច្រានចោលការអះអាង ដែលថាគាត់និង Cristiano Ronaldo  មិនមានរឿងអ្វីជាមួយគ្នាទេ ប៉ុន្តែគាត់បានសារភាពថាមានរឿងមួយចំនួនដែលពួកគេមិនយល់ស្រប ។

ខ្សែការពាររូបនេះបានប្រាប់ទូរទស្សន៍ TVE ថា “គ្មានអ្វីកើតឡើងរវាងគាត់និងខ្ញុំទេ ។ យើងតែងតែមានមិត្តភាពដ៏អស្ចារ្យទៅវិញទៅមក ។ យើងមានបុគ្គលិកលក្ខណៈជាច្រើនហើយមានមតិខុសគ្នាខ្លះ ប៉ុន្តែយើងកំពុងសម្រួលនូវគំនិតរបស់យើងឲ្យដូចគ្នាវិញ “។

ប្រភពពី៖ soccerladuma