Sergio Ramos បង្កើតកំនត់ត្រាមួយក្រោយជួយ Real Madrid យកឈ្នះ Le ganes យប់មិញ

ខ្សែប្រយុទ្ធ Sergio Ramos បានបង្កើតកំនត់ត្រាមួយគឺរកបានគ្រាប់បាល់ទី ១០០គ្រាប់ របស់ខ្លួនពោលគឺសម្រាប់ក្លិបបាល់ទាត់អាជីព និងជម្រើសជាតិអេស្បាញ។ Ramos ប្រធានក្រុមអធិរាជស Real Madrid បានរកគ្រាប់បាល់បញ្ចូលទី ១គ្រាប់ សម្រាប់ក្រុមនៅក្នុងការប្រកួតក្របខ័ណ្ឌ Copa del Rey ជើងទី ១ទល់និងក្រុម Leganes កាលពីថ្ងៃពុធ។

ចាប់តាំងពីក្រុមលក់ កីឡាករ Cristiano Ronaldo ទៅកាន់ក្រុមម្ចាស់ជើងឯក Serie A គឺJuventus Ramos បានដើរតួនាទីទទួលយកការស៊ុតបាល់ពិន័យ ១១ម៉ែត្រដែលជាកាតព្វកិច្ចក្នុងក្រុម Real Madrid បន្ទាប់ពីតួនាទីជាកាពីតែនក្រុម។ អតីតកីឡាករ Sevilla វ័យ ៣២ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៨ដងនៅ La Liga រដូវកាលនេះ ខ្សែការពារអេស៉្បាញ Sergio Ramos ក៏ស្ថិតក្នុងបញ្ជីកីឡាកររកបានគ្រាប់បាល់ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup កាលពីខែមុនផងដែរដោយបានជួយក្រុមទទួលជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Al Ain។