យោងតាមរបាយការកាណ៍មួយនៅក្នុងប្រទេសបារំាងបានឲ្យដឹងថាកីឡាករ​ Raphael Varane កំពុងពិចារណាអនាគតរបស់គេនៅឯក្លឹប Real Madrid ខណ:ដែលគេអាចនឹងស្វែងរកការផ្លាស់ប្តូរនៅរដូវក្តៅខាងមុខនេះ ដើម្បីធ្វើការប្រកួតប្រជែងថ្មីមួយ ។

photo of Raphael Varane
Raphael Varane ត្រៀមខ្លួនរួចស្រេចដើម្បីដើរចេញពី Real Madrid

ជាក់ស្តែងខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះបានទទួលជោគជ័យដ៏គួរឱ្យកត់សម្គាល់នៅទឹកដី Santiago Bernabeu ចាប់តាំងពីគេបានចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះមក ក្នុងនាមជាកីឡាករវ៧យជំទង់ម្នាក់ ហើយបានឈ្នះពានរង្វាន់ Champions League ចំនួន 4 លើករួចមកហើយ ។

យ៉ាងណាមិញ Varane មានទំនាក់ទំនងជិតស្និទ្ធខ្លាំងបំផុតជាមួយនឹងគ្រូបង្វឹកដែលមានជាតិសាស៍ដូចគ្នាលោក Zinedine Zidane ដោយលោកទើបតែវិលត្រលប់មកដឹកនាំនៅក្លឹប Real Madrid វិញបន្ទាប់ពីអវត្តមានអស់រយៈពេលមួយឆ្នាំ ខណ:ខ្សែការពាររូបនេះត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មិនអាចខ្វះបាននៅក្នុងក្រុម ។

Raphael Varane
Raphael Varane

ទោះបីជាយ៉ាងណាក៏បើយោងរបាយការណ៍ពី L’Equipe បានឲ្យដឹងថា Varane មានការសង្ស័យលើអនាគតរបស់គេផ្ទាល់ជាមួយក្រុមនៅក្នុងក្របខណ្ឌ La Liga មួយនេះ និងកំពុងពិចារណាលើការផ្លាស់ប្តូរមួយទៅកាន់ក្លឹបផ្សេងមួយទៀត ។

លើសពីនេះភាពសង្ស័យលើអនាគតរបស់កីឡាករវ័យ 25 ឆ្នាំរូបនេះ នឹងធ្វើឱ្យក្រុមកំពូលៗ អឺរ៉ុបមួយចំនួនមានការរំភើបរីករាយ ជាពិសេសគឺក្រុម Manchester United ដែលជាអ្នកគាទ្រលើរូបនេះអស់រយ:ពេលជាយូរណាស់មកហើយ ៕

Raphael Varane
Raphael Varane