photo of Rashford
Rashford ជួយ Man.United បន្តកំនត់ត្រាមិនដែលចាញ់នៅ Premier League

ក្រុម Manchester United បានបន្តកំនត់ត្រាមិនដែលស្គាល់ចាញ់របស់ខ្លួនក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅ បណ្តោះអាសន្នរហូតដល់ ១០ ប្រកួតជាមួយនឹងជ័យជម្នះដ៏តានតឹងមួយប្រឆាំងនឹង ក្រុមម្ចាស់ផ្ទះ Leicester City នៅកីឡាដ្ឋាន King Power ក្នុងការប្រកួតក្របខណ្ឌPremier League កាលពីយប់ថ្ងៃអាទិត្យទី៣ កុម្ភៈ ២០១៩នេះ។១គ្រាប់ដ៏សំខាន់របស់ក្រុមMan.United រកបានដោយកីឡាករអន្តរជាតិអង់គ្លេស Marcus Rashford រោយរកបានគ្រាប់បាល់១គ្រាប់ នៅនាទីទីនៅនាទីទី៩ និងជាគ្រាប់បាល់ទី១០សម្រាប់រូបគេនៅរដូវកាលនេះ។

ក្រុម Man United ទើបតែទទួលបានលទ្ធផល ស្មើ ២-២ ជាមួយក្រុម Burnleyកាលពីថ្ងៃអង្គារប៉ុន្តែបានបង្កើនក្តីសង្ឃឹមរបស់ពួកគេដើម្បីទទួលបានចំណាត់ថ្នាក់Top៤ដើម្បីមានកៅអីលេងនៅ ពានរង្វាន់ Champions League រដូវកាលក្រោយទោះបីបច្ចុប្បន្នក្រុមបាន ផ្លាស់ប្តូរមកចំណាត់ថ្នាក់ទី៥ និងមានគម្លាតតែពីរពិន្ទុពីក្រោយក្រុមតោខៀវ Chelsea នៅលេខលេខរៀងទី ៤ ៕