photo of Marcus Rashford
Marcus Rashford of Manchester United

ការប្រកួតរវាងបិសាចក្រហម Manchester United និងហង្សក្រហម Liverpool កាលពីយប់ម៉ិញ បានធ្វើឲ្យអ្នកតាមដានទស្សនាមានការជក់ចិត្តជាខ្លាំង ដោយសារក្រុមទាំងពីរបានវាយបកគ្នាទៅវិញទៅមក បង្កឲ្យការប្រកួតនេះកាន់តែមានការទាក់ទាញមួយកម្រិតថែមទៀត។

ប៉ុន្តែ​ដល់​នាទី​ទី​14 និង​នាទី​ទី​24 ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Rashford​ របស់​ Manchester United ​រក​បាន​ពីរ​គ្រាប់​មុន​។ ចំណែក​គ្រាប់​បាល់ 1 គ្រាប់​របស់​​ Liverpool រក​បាន​នៅ​វគ្គ​ទី2 នៅ​នាទី​ទី​ 66 ដែល​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ដោយ​ខ្សែ​ការពារ​កណ្ដាល​របស់​​ម្ចាស់​ផ្ទះ Eric Bailly ។

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Man United បាននិយាយថា៖ «ប៉ុន្មានខែចុងក្រោយនេះ វាមិនបានកើតឡើងចំពោះរូបគេឡើយ ហើយខ្លួនមានអារម្មណ៍ថា កាន់តែមានទំនុកចិត្តលើក្រុមរបស់ខ្លួន ។ គឺការប្រកួតយប់មិញនេះហើយ ធ្វើអោយគាត់កាន់តែមានទំនុកចិត្តខ្លាំងមកលើក្រុម» ៕

ប្រភពពី៖ nydailynews