photo of Isco Alarcon
Real Madrid មាន​បំណង​ចង់លក់ចេញ​ខ្សែ​បម្រើ​មិន​សូវ​បាន​ចូល​លេង Isco Alarcon

យោង​តាម​សារព័ត៌មាន Don Balon បាន​ឲ្យ​ដឹង​ថា​ក្លឹប​យក្ស Real Madrid មាន​បំណង​ចង់លក់ចេញ​ខ្សែ​បម្រើ​មិន​សូវ​បាន​ចូល​លេង Isco Alarcon ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ជា​គោលដៅ​របស់​ក្លឹប​អ្នក​មាន Manchester City នៅ​ទឹក​ដី​អង់គ្លេស។

Isco Alarcon
Isco Alarcon

លោក Florentino Perez នឹង​បើក​ការ​ចរចា​តម្លៃ​ដ៏​ខ្ពស់​មួយ​ជាមួយ​ក្លឹប​អ្នក​មាន ដោយ​អតីត​កីឡាករ Malaga រូប​នេះ អាច​នឹង​មាន​តម្លៃ​ខ្ពស់​ខ្ទង់ ១៥០ លាន​អឺរ៉ូ​ពោល​គឺ​ច្រើន​ជាង​ពាក់​កណ្តាល​ធៀប​នឹង​ជំនាន់​កាល​លក់​ចេញ Ronaldo នា​ខែ​កក្កដា​រដូវ​ក្តៅ។

Isco Alarcon
Isco Alarcon

រំឭក​ថា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ថ្មី​លោក Solari បុរស​សញ្ជាតិ​អេស្ប៉ាញ​ហាក់​បាត់បង់​តំណែង​លេង​ច្រើន​ជាង​ជំនាន់​គ្រូ​ចាស់ Lopetegui និង Zidane ដោយ​សរុប​រដូវ​កាល​ថ្មី​ទើប​បង្ហាញ​ខ្លួន​បាន​ ១០ លើក​នៅ LaLiga រក​បាន​ត្រឹម ១ គ្រាប់​គត់។