photo of Thibaut Courtois
Thibaut Courtois of Chelsea

ក្លឹប Real Madrid បានចាប់ផ្តើមដំណើរការរកអ្នកចាំទី ដើម្បីជំនួសអ្នកចាំទីបច្ចុប្បន្នរបស់ពួកគេ។ ក្រុម Real Madrid មិនសប្បាយចិត្តជាមួយអ្នកចាំទីពីរនាក់របស់ពួកគេគឺ Keylor Navas និង Kiko Casilla ទេ ។ បច្ចុប្បន្នពួកគេកំពុងពិចារណាលើអ្នកចាំទីថ្មី នៅក្នុងតំណែងអ្នកចាំទីសម្រាប់រដូវកាលក្រោយ ។

អ្នកចាំទី Kepa Arrizabalaga របស់ក្រុម Athletic Bilbao អ្នកចាំទី David de Gea របស់ Manchester United និងអ្នកចាំទី Thibaut Courtois របស់ Chelsea អ្នកចាំទីទាំងបីនាក់នេះ សុទ្ធសឹងជាបេក្ខជនបច្ចុប្បន្នសម្រាប់តំណែងនេះ ។

ការចរចាសម្រាប់អ្នកចាំទី Kepa របស់ក្រុម Bilbao បច្ចុប្បន្នកំពុងតែបន្ត ហើយគេបាននិយាយថា Kepa អាចនឹងចូលរួមជាមួយក្រុម Real Madrid នៅដើមរដូវត្រជាក់នេះ។

ទន្ទឹមនឹងនេះដែរជម្រើសពីរក្នុងការចូលរួមជាមួយក្រុម Real Madrid នៅរដូវក្តៅនេះ គឺ David de Gea និង Thibaut Courtois ។ អ្នកចាំទីទាំងពីរនាក់នេះដែល Real Madrid ព្យាយាមតាមអស់ពេលមួយរយៈ ប៉ុន្តែមិនអាចសម្រេចបាន ។

សម្រាប់ហេតុផលមួយឬផ្សេងទៀតទាំង Courtois និង De Gea មិនអាចចុះហត្ថលេខាលើ Real Madrid បានទេ ។ បន្ទាប់ពីការបង្ហាញពីទម្រង់លេងដ៏ខ្សោយរបស់ Navas និង Casilla នៅរដូវកាលនេះ ក្រុម Real Madrid កំពុងដាក់សម្ពាធលើលោក Courtis និង De Gea ឱ្យសម្រេចចិត្ត ។

ប្រភពពី៖ egypttoday