Real Madrid បានរងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើង Real Sociedad ដោយលទ្ធផល0-2 កាលពីយប់មិញ ដែលនេះជាជ័យជម្នះនៅ Bernabeu ជាលើកដំបូងក្នុងពេល15ឆ្នាំចុងក្រោយរបស់ Sociedad។

Real Madrid ចាញ់ Real Sociedad នៅទឺកដីខ្លួនឯងកាលពីយប់មិញ
Real Madrid ចាញ់ Real Sociedad នៅទឺកដីខ្លួនឯងកាលពីយប់មិញ

ការប្រកួតក្របខ័ណ្ឌ La Liga កាលពីយប់មិញក្រុមភ្ញៀវមានឱកាសនាំមុខ1គ្រាប់មុនតាំងពី៣នាទីដំបូងជាការស៊ុតបាល់ប៉េណាល់ទីរបស់ ខ្សែប្រយុទ្ធ Da Silva បន្ទាប់ពី Casemiro បង្កកំហុសលើ Mikel Merino។ លទ្ធភាពតាមស្មើរបស់ Real កាន់តែយ៉ាប់យឺនក្រោយពេល Lucas Vazquez ត្រូវពិន័យកាតក្រហមបណ្ដេញចេញនៅនាទី61។

លុះចុងម៉ោងនាទី៨៣ Sociedad ដែលចំណេញកីឡាករម្នាក់បានបន្ថែម1គ្រាប់ទៀតជាការតែតបញ្ចូលទីរបស់ខ្សែបម្រើ Ruben Pard។ លទ្ធផលនេះបានធ្វើឱ្យ Madrid ធ្លាក់ទៅលេខ5ក្នុងតារាង ស្របពេល Sociedad ឡើងទៅលេខ11៕

X

ប្រភព៖ BBC