Real Madrid កំពុងតែរៀបចំកិច្ចព្រមព្រៀង ដោះដូរកីឡាករ ជាមួយក្រុម Juventus ដើម្បីនាំយក Paulo Dybala ទៅកាន់ប្រទេស អេស្ប៉ាញ ។

photo of Paulo Dybala
Paulo Dybala of Juventus

លោក Florentino Perez ប្រធានក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យកីឡាករជម្រើសជាតិ អាហ្សង់ទីន រូបនេះក្លាយជាគោលដៅលេខ 1 របស់ពូកគេ ។

យោងតាមសារ​ ព័ត៌មាន Calciomercato បានឱ្យដឹងថាកីឡាករ Toni Kroos បានត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំយកទៅកាន់ក្របខ័ណ្ឌ Serie A ។

សារព័ត៌មានអ៊ីតាលី បាននិយាយថាលោក Perez គឺអស់សង្ឃឹមក្នុងការទទួលបានកីឡាករវ័យ 24 ឆ្នាំរូបនេះ ថាលោកនឹងផ្តល់ជូននូវសាច់ប្រាក់ជាច្រើន ជាមួយនឹងកីឡាករ Toni Kroos ផងដែរ ។

Juventus មិនមានបំណងចង់បាត់បង់កីឡាករឆ្នើមរបស់ពួកគេឡើយ។ ទោះជាយ៉ាងណាពួកគេអាច នឹងត្រូវបានបង្ខំឱ្យផ្តល់កិច្ចសន្យាថ្មីដល់គាត់ ដើម្បីអោយគាត់ទទួលបាននូវអនាគតថ្មីរបស់គាត់ ។

photo of Toni Kroos
Toni Kroos of Real Madrid

ប្រភពពី៖ thesun