យោងតាមរបាយការណ៍នៅអេស្ប៉ាញបានឱ្យដឹងថាក្លឹប Real Madrid បានសម្រេចចិត្តបណ្តេញ Zinedine Zidane នៅចុងបញ្ចប់នៃរដូវកាលនេះ ។ ហើយកំពុងចរចាជាមួយលោក Joachim Low ដើម្បីជំនួស Zidane ។

photo of Zinedine Zidane
Zinedine Zidane of Real Madrid

អនាគតរបស់ Zidane កំពុងតែមានភាពស្រពេចស្រពិលនៅឡើយ បន្ទាប់ពីជួយក្រុមមិនទាន់ទទួលបានលទ្ធផលល្អសោះ នៅពាក់កណ្តាលរដូវកាលនេះ ព្រមទាំងនៅពីក្រោយ ក្រុមគូប្រជែង Barcelona ដល់ទៅ 16ពិន្ទុ។ លោក Florentino Perez ប្រធានក្លឹប Real បាននិយាយថា ប្រសិនបើ Real Madrid បាត់បង់ពានរង្វាន់ Champion League មួយទៀត នោះ លោក Low គឺជាបេក្ខភាពឈានមុខគេ ក្នុងការជំនួសកៅអី លោក Zidane ។

photo of Joachim Low
Joachim Low of Germany

លោក Low បានដឹកនាំប្រទេសអាឡឺម៉ង់នៅឆ្នាំ 2006 ហើយបានដឹកនាំប្រទេសរបស់លោក ឱ្យទទួលបានជោគជ័យនៅក្នុងការប្រកួត World Cup ឆ្នាំ 2014 ។ គាត់ក៏ជាកីឡាករដែលធ្លាប់បានផ្តួលអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ 2008 ផងដែរ ។

ប្រភពពី៖ Metro