photo of Dani Ceballos
កីឡាករ Dani Ceballos

Dani Ceballos ​បាន​សម្រេច​លើ​ការ​ផ្លាស់ទៅ​ចូលរួម​ជាមួយ​កាំភ្លើង​ធំ Arsenal នៅ​លក្ខខណ្ឌ​កុងត្រាខ្ចីជើង​​​ពេញ​មួយ​រដូវកាល ​ដែល​លោក​នឹង​ប្រើប្រាស់​អាវ​លេខ ៨ ស្នង​ពី Aaron Ramsey ទើប​ផ្លាស់​ទៅ Juventus។

តាម​សេចក្ដី​​រាយការណ៍​ ក្លឹប Tottenham នាំមុខ​គេ​ក្នុងការ​តាមប្រម៉ាញ់​យក​កីឡាករ​រូបនេះ​ ដែល​បាន​រួមចំណែក​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិអេស្ប៉ាញ​ឈ្នះ​ការ​ប្រកួត​ European Championship អាយុក្រោម ២១ឆ្នាំ​កាលពីខែមុន។ ទោះជាយ៉ាងនេះ​ក្ដី កីឡាកររូបនេះ​បានព្រម​ព្រៀងផ្ទេរ​មក​ចូល​រួមជាមួយ​ក្រុម​កាំភ្លើងធំហើយ។

photo of Dani Ceballos
កីឡាករ Dani Ceballos

Ceballos បានផ្ទេរ​ពី​ក្លឹប Real Betis មក​ Real Madrid កាលពីឆ្នាំ​២០១៧ ប៉ុន្តែ​មិន​អាច​បង្ហាញ​សមត្ថភាព​បាន​ពេញលេញនោះទេ​ក្នុងរដូវកាល​ដំបូង​របស់ខ្លួន​នៅទឹកដី Santiago Bernabeu។

គួរបញ្ជាក់ថាកីឡាករ Dani Ceballos ធ្លាប់​មាន​ព័ត៌​មាន​ពាក់​ព័ន្ធនឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​ Tottenham ប៉ុន្តែចុងក្រោយ​គឺ​ក្លឹប Arsenal ទៅវិញទេ​ដែល​អាច​ដណ្ដើម​បាន​កីឡាករ​ខ្សែ​បម្រើ​ក្លឹប​ Real Madrid ​រូប​នេះ​ក្នុងកុងត្រាខ្ចីជើង​រយៈ​ពេល​ ១រដូវកាល។

 

photo of Dani Ceballos
Dani Ceballos