William Saliba
កីឡាករវ័យក្មេង William Saliba ដែល Real Madrid កំពុងតាមដានមើលពីសកម្មភាព

ក្រុមអធិរាជស Real Madrid កំពុងតាមដានមើលពីសកម្មភាពកីឡាករវ័យក្មេង William Saliba របស់ក្រុម Saint-Etienne ដែលជាអ្នកមានទេពកោសល្យនាកើតនៅឆ្នាំ ២០០២ បច្ចុប្បន្នមានវ័យទើបតែ ១៧ឆ្នាំ។ ប្រសិនការផ្ទេរកើតមានឡើងនោះ នឹងមានភាពស្រដៀងគ្នាទៅនឹងក្រុមយក្សនៅក្របខណ្ឌ La Liga ដែលបានធ្វើឡើងកំលុងពេលផ្ទេរខ្សែការពារ Raphael Varane ពេលដែលរូបគេនៅមានវ័យ ១៧ឆ្នាំ ឆ្នាំពីក្លឹប Lens។

 William Saliba
William Saliba

កំលុងពេលនោះគឺលោក Zinedine Zidane បានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចព្រមព្រៀងនោះហើយក្រុម Real Madrid បានបំពេញការងារយ៉ាងល្អពីការចុះហត្ថលេខានេះដោយបានបណ្តុះបណ្តាល Varane រីកចម្រើនជាខ្សែការពារដ៏ល្អម្នាក់។ បច្ចុប្បន្ននេះគោលបំណងរបស់គ្រូបង្វឹករូបនេះក៏ចង់ធ្វើដូចគ្នានេះដែរជាមួយនឹង Saliba ប៉ុន្តែការចាប់អារម្មណ៍ និងចុះហត្ថលេខាចំពោះ Saliba អាចកើតមានឡើងដរាបណា Varane នឹងចាកចេញ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

សម្រាប់លោក Zinidine Zidane បានបញ្ជាក់យ៉ាងច្បាស់ថាបំណងប្រាថ្នារបស់គាត់គឺនៅតែរក្សាទុក Varane ប៉ុន្តែគាត់នៅតែស្ទាក់ស្ទើរក្នុងការយល់ព្រមបន្តលេងអោយក្លឹប យ៉ាងណាប្រសិន ជាសាមីខ្លួនចង់ចាកចេញពី Bernabeu នៅរដូវក្តៅនេះ វាជារឿងមួយផ្សេងទៀត។ សម្រាប់ Saliba បានបង្ហាញទម្រង់លេងល្អជាលំដាប់នៅក្របខណ្ឌ Ligue ១បារាំង ខណៈ ក្រុម Manchester United ក៏កំពុងតាមដានសកម្មភាពរបស់គេផងដែរ។