photo of Solari
Real Madrid សម្រេចមិនឱ្យលោក Solari បន្តដឹកនាំក្រុមនៅរដូវកាលក្រោយទៀតឡើយ

Real Madrid បានសម្រេចចិត្តថាលោក Santiago Solari នឹងមិនមែនជាអ្នកចាត់ការទូទៅរបស់ក្លឹបសម្រាប់រដូវកាល ២០១៩-២០ ទៀតនោះទេ បន្ទាប់ពីលោកធ្វើក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបាត់បង់ពានរង្វាន់ចំនួន ៣ ក្នុងរយះពេលត្រឹមតែមួយសប្ដាហ៍ ។

មួយសប្តាហ៍ចុងក្រោយនេះក្លឹបអធិរាជស Real Madird មានភាពវឹកវរខ្លាំងណាស់ បន្ទាប់ពីពួកគេចាញ់គូប្រជែងដ៏ខ្លាំងក្លារបស់ខ្លួន Barcelona ចំនួន ២ ប្រកួតជាប់ៗគ្នាក្នុងរយះពេលត្រឹមតែ ៤ ថ្ងៃ ជាពិសេសបានធ្លាក់ចេញពីពានរង្វាន់ក្របខ័ណ្ឌ UEFA Champions Leeague ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្នុងនាមខ្លួនជាក្រុមការពារតំណែងជើងឯក ៣ រដូវកាលជាប់ៗគ្នា ។

ការចាញ់ដ៏ធ្ងន់ធ្ងចំនួន ២ ប្រកួតជាប់ៗគ្នាក្រោមថ្វីជើងរបស់ Barcalona បានធ្វើឲ្យពួកគេធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey និងដាច់ពិន្ទុរឹតតែឆ្ងាយរហូតដល់ ១២ ពិន្ទុនៅក្នុងតារាងក្របខ័ណ្ឌ LaLiga ហើយអ្វីដែលអ្នកគាំទ្រឈឺចាប់កាន់តែខ្លាំងនោះគឺការធ្លាកចេញពី UCL  ក្រោមថ្វីជើងក្រុមខ្លាំងរបស់ហូឡង់ AFC Ajax ក្នុងលទ្ធផលសរុបទាំងពីជើង ៥-៣ ។ សរុបមកបញ្ហាដ៏អាក្រក់ទាំងនេះបានបញ្ចប់ក្តីសង្ឃឹមរបស់លោក Solari ក្នុងការបន្តដឹកនាំក្លិប Real Madrid នារដូវកាលក្រោយបន្តទៀត ។

ការបរាជ័យ ៤-១ នៅជើងទីពីរនេះគឺជាការបរាជ័យដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងការប្រកួតក្នុងផ្ទះរបស់ខ្លួននៃការប្រជែងពានរង្វាន់នៅទ្វីបអឺរ៉ុប និងជាការខកចិត្តយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រផងដែរ ខណះក្ដីសង្ឃឹមនៃការពារតំណែងជើងឯកជាលើកទី ៤ ជាប់ៗគ្នារបស់ Real Madrid ត្រូវបានបញ្ចប់ទាំងអាម៉ាស់បំផុត ៕