បញ្ហាដ៏លំបាកនិងកំពុងប្រឈមរបស់ ក្រុមអធិរាជស Real Madrid នៅពេលនេះគឺការខ្សត់គ្រាប់បាល់បញ្ចូលទី ស្របពេល ក្រុមកំពុងសម្លឹងរកកីឡាករម្នាក់បន្ថែមដើម្បីពង្រឹងនៅតំបន់ប្រយុទ្ធឡើងវិញ។ យោងគេហទំព័រ The Sun បានដកស្រង់ថាៈ ម្ចាស់ជើងឯក Champions League ៣សម័យចុងក្រោយជាប់ៗគ្នាក្របខ័ណ្ឌកំពុងបង្វែរការយកចិត្តទុកដាក់របស់ពួកគេលើខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុម Manchester United ដោយត្រៀមដេញនៅទឹកប្រាក់រហូតដល់ ១០០លានផោនខណៈទីផ្សារដោះដូរកីឡាករខិតជិតដល់ឪសានវាទ។

យោងរបាយការណ៍បានអះអាងថាកីឡាករអន្តរជាតិអង់គ្លេសមិនសប្បាយចិត្តនៅទឹកដី Old Trafford ដោយសារតែមិនបាន ចូលលេងទៀងទាត់សម្រាប់ក្រុមកំលុងការដឹកនាំរបស់លោក Jose Mourinho ចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្ន មើលឃើញហេតុផលដូច្នេះហើយទើបក្រុមយក្សរបស់ La Liga ត្រៀមខ្លួនរួចជាស្រេចដើម្បីក្តោបយកឪកាសនេះ។ ប៉ុន្តែក្រោយពីគ្រូបង្វឹកថ្មី Ole Gunnar Solskjaer បានមកដល់ Rashford បានដើរតួនាទីយ៉ាងសំខាន់ក្នុងលទ្ធផលល្អ សម្រាប់ជ័យជំនះ៧ប្រកួតនិងស្មើ ១ប្រកួតក្នុងក្របខ័ណ្ឌ Premier League។

យ៉ាងណាមិញកីឡាករអន្តរជាតិអង់គ្លេស Rashford ត្រូវបានរំពឹងថានឹងចុះកិច្ចព្រមព្រៀងថ្មីមួយនៅទឹកដី Old Trafford នៅរដូវក្តៅនេះ ​ប៉ុន្តែក្រុម Real Madrid បានព្យាយាមនិងខ្នះខ្នែងចង់បានរូបគេមករួមក្រុមអោយខាងតែបាន ដើម្បីត្រៀមបន្តយុទ្ធនាដែលនៅសេសសល់រហូតដល់បញ្ចប់ការប្រកួតរដូវកាល(២០១៨-២០១៩)នេះ ។

ទោះបីជាមានកីឡាករមួយចំនួនដែលសម្បូរណ៏ទៅដោយបទពិសោធន៏ដូចជាៈ Karim Benzema, Isco, Gareth Bale និង Marco Asensio សុទ្ធសឹងជាធនធានដែលមានស្រាប់សម្រាប់បន្តកិច្ចការងារនេះ ប៉ុន្តែសម្រាប់លោក Santiago Solari នៅតែមិនអាចដោះស្រាយបញ្ហាស្មុគស្មាញចំពោះមុខមួយនេះបានល្អប្រសើរនៅឡើយទេ៕