Photo of Rivaldo
Rivaldo

សម្ដី​វីរបុរស​ប្រេស៊ីល Rivaldo ថា Philippe Coutinho នឹង​ក្លាយ​ជា​តួ​អង្គ​សំខាន់​នៅ​ Barcelona ជំនួស​ Lionel Messi។

ខ្សែ​បម្រើ​ជំនាញ​ជើង​ស្ដាំ​មាន​វ័យ​ក្មេង​ជាង​ Messi ៥​ឆ្នាំ​ ចBarcelona ទាក់​ទង​ Coutinho ជាង​១​ឆ្នាំ​ហើយ​បរាជ័យ​នាំ​យក​រូប​គេ​​ទៅ​ជំនួស​ Neymar កាល​ពី​ដើម​រដូវ​កាល​ ទើប​តែ​ពេល​នេះ​ក្លឹប​យក្ស​របស់​កាតាឡាន់​ចុះ​ហត្ថលេខា​បាន​សម្រេច។​

photo of philippe coutinho
philippe coutinho of Barcelona

ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​នេះ​ Rivaldo ជា​មិត្ត​រួម​ជាតិ​ប្រេស៊ីល​ និង​ជា​អតីត​កីឡាករ​ Barca ម្នាក់​ដែរ​ ​ជឿជាក់​ថា​ Coutinho នឹង​ជោគជ័យ​ហើយ​អាច​ស្នង​តំណែង​ពី Messi បាន។​ “យើង​ទាំង​អស់​គ្នា​ដឹង​ថា​ Messi គឺ​ជា​តួអង្គ​សំខាន់​ ដោយ​​អាច​លេង​ដល់​ចំណុច​កំពូល​ ៣​ ឬ​៤​ឆ្នាំ​ទៀត។ ពេល​វេលា​នោះ​គឺ​ល្អ​សម្រាប់​ Coutinho បន្សាំ​​ខ្លួន និង​បង្ហាញ​សមត្ថភាព​។ កុំ​ភ្លេច​ថា​រូប​គេ​គឺ​ជា​កីឡាករ​ថ្លៃ​បំផុត​ទី​ពីរ​ក្នុង​លោក”៕​

ប្រភពពី៖ express