photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

កីឡាករ Cristiano Ronaldo របស់ក្រុម Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបក្របខ័ណ្ឌ Premier League ។ យោងទៅតាមសារព័ត៌មាន Diario Gol របស់អេប៉្បាញបានអោយដឹងថា កីឡារសញ្ចាតិព័រទុយហ្កាល់រូបនេះ​ គាត់បានគេនិយាយដោយបើកចំហចំពោះគំនិតរបស់គាត់ចង់ចាកចេញពី Los Blancos ដែលគាត់បានចូលរួមតាំងពីឆ្នាំ 2009 ។

បើទោះបីជាគាត់ធ្លាប់បានភ្ជាប់ទំនាក់ទំនងជាមួយអតីតក្លឹប Manchester United របស់គាត់ក៏ដោយ ក៏គេជឿជាក់ថាឥឡូវនេះ Chelsea កំពុងមានគំនិតចង់បានជាកីឡាករវ័យ 32 ឆ្នាំនេះផងដែរ ។

មនុស្សជាច្រើនគិតថាគាត់និងចូលរួមជាមួយក្លឹបចាស់របស់គាត់វិញ ប្រសិនបើគាត់ចាកចេញពីក្លឹបយក្សអេស្ប៉ាញនេះ ប៉ុន្តែលោក Antonio Conte ជាគ្រូបង្វឹករបស់ក្រុម Chelsea ត្រូវបានគេដឹងថាកំពុងតាមដានស្ថានភាពរបស់គាត់យ៉ាងយកចិិត្តទុកដាក់។

ប្រភពពី៖ soccerladuma